កីឡាករវ័យក្មេងជ័យលាភីពីររូបដែលត្រូវបានជ្រើសរើសពីការធ្វើតេស្តក្នុងចំនួនអ្នកចូលរួមប្រមាណជាង 1,100នាក់ និងកីឡាករវ័យក្មេងជ័យលាភីពីររូបក្នុងឆ្នាំ2022 នឹងចូលរួមក្នុងការហ្វឹកហាត់បណ្តុះបណ្តាលពិសេសនៅក្នុងតំបន់ Tokushima ប្រទេសជប៉ុន។
ព័ត៌មានលម្អិតនៃកម្មវិធី “POCARI SWEAT Japan Youth Dream Challenge 2024” ដែលជាគម្រោងរួមគ្នារវាង ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd., និង ក្លិបបាល់ទាត់ Tokushima Vortis ត្រូវបានអនុវត្ត។
នាពេលនេះកីឡាករវ័យក្មេងដែលទទួលបានជ័យលាភីក្នុងការតេស្តសម្តតភាព ដែលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ2024 ដែលមានអ្នកចូលរួមធ្វើតេស្តចំនួន 1,100នាក់ នឹងចូលរួមក្នុងកម្មវិធីហ្វឹកហាត់បណ្តុះបណ្តាលពិសេសនៅក្នុងតំបន់ Tokushima ចាប់ពី ខែឧសភាដល់ ខែមិថុនា ឆ្នាំ 2025។
<កីឡាករវ័យក្មេងចូលរួមតេស្តក្នុងឆ្នាំ 2024 ដែលនឹងត្រូវចូលរួមហ្វឹកហាត់ក្នុងប្រទេសជប់៉ុន>
- អ៊ួង គីមសួ កីឡាករក្រុមយុវជនក្លិបបាល់ទាត់ អង្គរថាយហ្គឺរ អាយុក្រោម១៨ឆ្នាំ តួនាទី ខ្សែបម្រើ កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ អាយុ ១៦ឆ្នាំ។
- ម៉ុន វិច្ឆិកា កីឡាករក្រុមយុវជនក្លិបបាល់ទាត់ អង្គរថាយហ្គឺរ អាយុក្រោម១៦ឆ្នាំ តួនាទីអ្នកចាំទី កើតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ អាយុ ១៤ ឆ្នាំ។
<កីឡាករវ័យក្មេងចូលរួមតេស្តក្នុងឆ្នាំ 2022 ដែលនឹងត្រូវចូលរួមហ្វឹកហាត់ក្នុងប្រទេសជប់៉ុន>
- លី សូសៀរ កីឡាករឈុតធំក្លិបបាល់ទាត់ អង្គរថាយហ្គឺរ តួនាទីខ្សែបម្រើ កើតថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០០៦ អាយុ ១៩ ឆ្នាំ។
- ហាន់ ទី កីឡាករឈុតធំក្លិបបាល់ទាត់ អង្គរថាយហ្គឺរ តួនាទីការពារ កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៧ អាយុ ១៧ ឆ្នាំ។
កាលវិភាគ៖
ថ្ងៃទី21 ខែឧសភា ឆ្នាំ2025 (ថ្ងៃពុធ) ចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ថ្ងៃទី22 ខែឧសភា ឆ្នាំ2025 (ថ្ងៃព្រហស្បតិ៍) ដល់ថ្ងៃទី4 ខែមិថុនា ឆ្នាំ2025 (ថ្ងៃពុធ) ស្នាក់នៅប្រទេសជប៉ុនក្នុងតំបន់ (Tokushima)
ថ្ងៃទី5 ខែមិថុនា ឆ្នាំ2025 (ថ្ងៃព្រហស្បតិ៍) ត្រឡប់មកកម្ពុជាវិញ។
កម្មវិធីនៅប្រទេសជប៉ុន
កីឡាករនឹងឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយក្រុមយុវជនរបស់ក្លិបបាល់ទាត់ Tokushima Vortis ជិតពីរសប្តាហ៍ និងទទួលបានឱកាសសម្រាប់ការរីកចម្រើនតាមរយៈបទពិសោធន៍ផ្សេងៗ។
- ការចូលចួបសម្តែងការគួរសមជាមួយអភិបាលខេត្ត Tokushima
- ការប្រាស្រ័យ និងការហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ក្លិបបាល់ទាត់ Tokushima Vortis
- ចូលរួមទទួលយកបទពិសោធន៍នៃកម្មវិធីថែទាំរាងកាយជាមួយក្លិបបាល់ទាត់ Tokushima Vortis
- ដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុន Otsuka
- ការបង្រៀនពិសេសស្តីពីអាហាររូបត្ថម្ភសម្រាប់កីឡាករ និងការបំពេញជាតិទឹក/អេឡិចត្រូលីត្រដោយក្រុមហ៊ុន Otsuka Pharmaceutical
- ការផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សវិទ្យាល័យជប៉ុន។
- សកម្មភាពបទពិសោធន៍វប្បធម៌ក្នុងតំបន់ Tokushima ។ ល។
គម្រោងគាំទ្រក្តីស្រមៃរបស់យុវជនកម្ពុជា
គម្រោងនេះមានគោលបំណងបណ្តុះយុវជនកម្ពុជាតាមរយៈកីឡាបាល់ទាត់ និងផ្តល់ឱកាសដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេ។ គម្រោងនេះកំពុងត្រូវបានអនុវត្តដោយមានការគាំទ្រពេញលេញពី ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd., ក្រុមហ៊ុន Otsuka Nutraceutical (Thailand) Co., Ltd., និងក្លិបបាល់ទាត់ Tokushima Vortis ។ យើងនឹងបន្តផ្តល់ឱកាសពង្រីកក្តីសុបិន ឱកាស និងលទ្ធភាពរបស់យុវជនកម្ពុជា។
ដៃគូគម្រោង
- Tokushima Vortis Co., Ltd.
X
Instagram
Facebook
official web site
- Otsuka Pharmaceutical Co., Ltd.
Japanese: https://www.otsuka.co.jp/
English: https://www.otsuka.co.jp/en/
Cambodia: POCARI SWEAT Cambodia Facebook
RECOMMEND
Please give it a thumbs up
Get the latest information