ការប្រកួតមិត្តហ្វូន ខេមបូឌាន លីគ សប្ដាហ៍ទី ០៩ របស់ក្រុមបាល់ទាត់អង្គរថាយហ្គឺរ និងធ្វើឡើងនៅថ្ងៃទី ២៥ ខែ កក្កដា ខាងមុខនេះ ដែលជាការប្រកួតក្រៅដីទល់នឹងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង។ ស្របពេលគ្នានេះផងដែរ កីឡាករ តាំង សុភ័ក្រ្ត បានបង្ហាញការតាំងចិត្ត និងការត្រៀមខ្លួនដោយលើកឡើងថា «ចំពោះការប្រកួតសប្ដាហ៍នេះ  ខ្ញុំបានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការលេងតទល់ក្រុមព្រះខ័នរាជស្វាយរៀង ទាំងផ្នែកកម្លាំងថាមពល និងការផ្ដោតអារម្មណ៍»

កីឡាកររកបាន ៣គ្រាប់នៅលីគកំពូលរូបនេះបន្តថា «ដូចយើងដឹងស្រាប់ ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំងមួយ តែទោះជាអញ្ចឹងក៏ដោយ ក៏ខ្ញុំនៅតែគិតថាពួកយើងនឹងអាចយកជ័យជម្នះបាន បើយើងទាំងអស់គ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជាពិសេសការលេងជាក្រុម និងចេះសហការគ្នាល្អ បើយើងធ្វើវាបាន លទ្ធផលនៅចុងបញ្ចប់គឺយើងនឹងទទួលបានបីពិន្ទុត្រឡប់មកផ្ទះវិញ»។ សុភ័ក្រ្តនិយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន ក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរកំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ក្នុងតារាងលីគកំពូល ដែលឆ្លងកាត់ ៨ប្រកួតកន្លងមក ឈ្នះ ៤ ស្មើ ៣ និងចាញ់ ១ប្រកួត។

RECOMMEND

Please give it a thumbs up

Get the latest information