នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការប្រកាសនូវឈុតឯកសណ្ឋានថ្មីចំនួនពីរឈុត គឺឈុតព័ណ៌ស ជាឈុតក្នុងដី (Home) និងឈុតព័ណ៌ខ្មៅ​ ជាឈុតក្រៅដី (Away) ដើម្បីត្រៀមសម្រាប់រដូវកាល ២០២១ ដែលគ្រោងចាប់ផ្ដើមធ្វើឡើងនៅក្នុងខែ មីនា ឆ្នាំ​ ២០២១ ខាងមុខ។

ទាក់ទងនឹងអត្ថន័យនៃការរចនាឈុតឯកសណ្ឋានរដូវកាលថ្មីនេះមានដូចតទៅ៖

ខ្សែបន្ទាត់ពណ៌ទឹកក្រូចលាយនិងពណ៏ខ្មៅ និងរូបភាពសត្វខ្លា តំណាងឲ្យភាពអង់អាច ដែលជាអត្ថន័យរបស់ក្លិប។ យើងក៏បានរចនាជាការ៉េតូចៗនៅលើក្រណាត់អាវដើម្បីបង្ហាញពីភាពរឹងមាំ។

ឯកសណ្ឋានរបស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ​ រដូវកាល ២០២១ នេះ​ ត្រូវបានរចនាដោយលោក Eiji Oohira ។ លោកគឺជាអ្នករចនាក្រាហ្វិក
កើតនៅឆ្នាំ ១៩៨០ រស់នៅក្នុងទីក្រុងតូក្យូ។ នៅឆ្នាំ ២០០៩ លោកធ្វើការដោយឯករាជ្យ និងបង្កើតក្រុមហ៊ុន Shigatsu Tsuitachi Co. , Ltd ក្នុងឆ្នាំ ២០១០។ អាជីវកម្មចំបងជាអ្នកជំនាញធ្វើគេហទំព័រ។

គួរបញ្ជាក់ផងដែរថា ឯកសណ្ឋានរដូវកាលថ្មីនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងមានដាក់លក់ជាផ្លូវការនៅពាក់កណ្ដាលខែ មករា ឆ្នាំ​ ២០២១ ចំណែកឯតម្លៃ និងកាលបរិច្ឋេតនៃការចេញលក់ជាក់លាក់ ក្លិបនឹងប្រកាសនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកយើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងពេញចិត្តទៅលើឈុតឯកសណ្ឋានថ្មីនេះ។

 

Please give it a thumbs up

Get the latest information