ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ សូមជម្រាបដំណឹងជូនដល់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នឹងត្រូវប្រកួតជាមួយក្រុម សិង្ហក្រហម ភ្នំពេញក្រោន ក្នុងទឹកដីកីឡដ្ឋាន អេស អ យូ នៅថ្ងៃទី ១២ ខែ​ កញ្ញា នេះ​ ដោយនឹងអវត្តមានកីឡាករខ្សែការពារ សំខាន់ៗចំនួនបីរូប​ ដោយរួមមានមូលហេតុដូចខាងក្រោម៖

១. កីឡាករពាក់ស្លាកលេខ ៣ ស្រាំ ទិត្យឈី : ជាប់ពិន័យព្យួរការប្រកួត​ចំនួន ៥ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

២. កីឡាករពាក់ស្លាកលេខ ៥ កែវ សារ៉ាត់ : ជាប់ពិន័យព្យួរការប្រកួត ដោយទទួលកាតលឿង ៣ប្រកួតផ្សេងគុ្នា

៣. កីឡាករពាក់ស្លាកលេខ ១៨ សឿត បារាំង : មិនអាចចូលប្រកួតទល់នឹងក្លិប ភ្នំពេញក្រោន ដោយគោរពតាមតាមលក្ខខ័ណ្ឌដែលមានចែកក្នុងកុងត្រាកីឡាករ ដែលព្រមព្រៀងរវាងក្លិប ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ

Please give it a thumbs up

Get the latest information