ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ មានកិត្តិយស សូមប្រកាសដំណឹងជូនថា ពួកយើង​នឹងចូលរួមក្នុងការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022 ដែលរៀបចំឡើងដោយក្លិបបាល់ទាត់ បឹងកេត និងមានការចូលរួមសរុបចំនួន ៤ក្រុម រួមមាន បឹងកេត ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង។

ពានរង្វាន់ CAC 2022 នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Cambodia Airways របស់បឹងកេត ចាប់ពីថ្ងៃទី ១៥ ខែ កុម្ភះ ដល់ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២២ ដោយនឹងមានផ្សាយផ្ទាល់តាមរយៈ AMS Sport ផងដែរ។

គួរជម្រាបថា CAC 2022 នឹងប្រើរូបមន្តប្រកួតជម្រុះ (Semi-final និង Final) ចំណែកការចាប់ឆ្នោតជ្រើសគូប្រកួតនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

 

 

Please give it a thumbs up

Get the latest information