អង្គរថាយហ្គឺរ នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម African All Stars នៅថ្ងៃស្អែក ទី១០ ខែមិនា ឆ្នាំ២០១៩ នៅកីឡដ្ឋាន ខេត្តសៀមរាប វេលាម៉ោង ១៥:៣០ រសៀលល្ងាច។​ នេះគឺជាការប្រកួតមិត្តភាពលើកចុងក្រោយហើយសំរាប់ អង្គរថាយហ្គឺរ ដើម្បីត្រៀម ខ្លួន ក្នុងការចូលរួមក្នុង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១៩ ដែលអង្គរថាយហ្គឺរនឹងត្រូវជួបជាមួយ ក្រសួងការពារជាតិ នៅក្នុងជំនួបថ្ងៃបើកឆាក។

គួរបញ្ជាក់ថាក្នុងយុទ្ធនាការ Pre-Season នេះអង្គរថាយហ្គឺរបានប្រកួតស្មើរជាមួយ អគ្គសនីកម្ពុជា ១-១, ឈ្នះ ក្រសួងការពារជាតិ    ៤-២, ចាញ់ បឹងកេត ២-៣, ចាញ់ ព្រះខ័នរាជស្វាយរៀង ៣-៩, បន្តចាញ់ ព្រះខ័នរាជស្វាយរៀងក្នុងផ្ទះ ០-២, ចាញ់ វិសាខា ៣-១, ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០, ឈ្នះ អាស៊ីអឺរ៉ុប ៦-២, ស្មើរជាមួយ សូលទីឡូអង្គរ ០-០, ឈ្នះ ភ្នំពេញក្រោន ៣-១ និងចុងក្រោយយកឈ្នះ ណាហ្គាវើល ៤-១។

 

អត្ថបទ៖ ណយ

រូបថត៖ Sabay

 

Please give it a thumbs up

Get the latest information