Siem Reap Derby គឺជាឈ្មោះមួយតំណាងឲ្យការប្រកួតប៉ះគ្នារវាងក្រុម អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ ដែលក្រុមទាំងពីរមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបដូចគ្នា។ នៅចុងសប្ដាហ៍នេះ Siem Reap Derby នឹងកេីតឡើងជាថ្មីម្ដងទៀត ដោយលេងក្នុងក្របខ័ណ្ឌ Metfone Cambodian League សប្ដាហ៍ទី ២។

បកទៅកាន់រដូវកាលមុនគឺឆ្នាំ​ ២០១៩ ក្រុមទាំងពីរបានប្រកួតប៉ះគ្នាចំនួន ២លើកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដោយក្នុងនោះក្រុមទាំងពីរបានយកឈ្នះ១ និងចាញ់១ ដូចគ្នា៖

ជើងទី១៖ Angkor Tiger 3-0 Soltilo Angkor

ជើងទី២៖ Soltilo Angkor 2-1 Angkor Tiger

គួររំលឹកថាមុនឈានមកដល់សប្ដាហ៍ទី២ នេះ ក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរបានប្រកួតស្មើគ្នា ១ ទល់នឹង​ ១ ជាមួយក្រុមបឹងកេតនៅសប្ដាហ៍ទី១ ក្នុងកីឡដ្ឋាន SRU ខណៈក្រុម សូលទីឡូអង្គរ បានចាញ់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥ ទល់នឹង ១ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ការប្រកួត Siem Reap Derby សប្តាហ៍ទី២​ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៣ ខែ កុម្ភះ ឆ្នាំ ២០២០ ដែលក្រុម សូលទីឡូអង្គរនឹងធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះនឹងលេងនៅកីឡដ្ឋាន SRU វេលាម៉ោង ៣:៣០ នាទីរសៀល

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information