ក្នុងការប្រកួតកាលពីសប្ដាហ៍ទីមួយកន្លងទៅ កីឡាករខ្សែការពារស្លាប ឈង់ ប៊ុនណាត បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមដែលជួយឲ្យរកបានមួយពិន្ទុដំបូងក្នុងរដូលកាលថ្មីទល់នឹងក្រុមនាគខៀវបឹងកេត។ ងាកមកចាប់អារម្មណ៍ការប្រកួត MCL សប្ដាហ៍ទី ២ នេះវិញ អតីតកីឡាករជម្រើសជាតិអាយុក្រោម ២២ឆ្នាំរូបនេះបានសម្ដែងការរំពឹងទុកយ៉ាមុតមាំចំពោះការប្រកួត Siem Reap Derby នេះដោយលើកឡើងថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ ១០០% ក្នុងការលេងទល់នឹងក្រុម Soltilo នៅថ្ងៃស្អែកដើម្បីយក៣ពិន្ទុអោយបាន។ ការយល់ឃើញរបស់ខ្ញុំទោះបីក្រុមរបស់គេចាញ់[ទល់នឹងស្វាយរៀង]មែនប៉ុន្តែក្រុមរបស់គេលេងបានល្អមិនបោះបង់ក្នុងការលេង ហើយមកប៉ះក្រុមរបស់យើង ពួកគេនឹងកាន់តែប្រឹងលេងដើម្បីជ័យជំម្នះ។

ប៊ុនណាត បានបន្តថា «ពួកយេីងនឹងខំប្រឹងលេងអោយអស់ពីសមត្ថភាពនិងសហការជាមួយគ្នាអោយបានល្អដើម្បីយកឈ្នះការប្រកួតនេះ។ ចំណុចល្អរបស់ក្រុមយេីងគឺការលេងជាក្រុមបានល្អ ការយកចិត្តគ្នាក្នុងការលេង និងជាពិសេសមានអ្នកគាំទ្រគាត់បានមកលើកទឹកចិត្តជាច្រើនដូចនេះ ធ្វើអោយក្រុមរបស់យើង[កាន់តែប្រឹងប្រែង]»។

គួររំលឹកជាថ្មីថាការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋាន​ អេស អ​ យូ វេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃនេះ។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information