ការប្រកួតពានរង្វាន់មិត្តហ្វូនខេមប៊ូឌានលីគសប្ដាហ៍ទី ៥ បានកន្លងផុតទៅដោយក្រុមបាល់ទាត់ អង្គរថាយហ្គឺរនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដដែលក្នុងតារាងពិន្ទុលីគ ថ្វីបើទទួលបរាជ័យទល់នឹងក្រុមភ្នំពេញក្រោនយ៉ាងណាក្ដី។ ក្រោយចប់ការប្រកួតដ៏ស្វិតស្វាញនេះ គ្រូបង្វឹកអង្គរថាយហ្គឺរលោក Oriol Segura បានថ្លែងសរសើរពីសម្ថភាពនៃការលេងរបស់ក្រុមក្នុងលីគកំពូល និងចំណាប់អារម្មណ៍របស់លោកផ្ទាល់ចំពោះការប្រកួតនេះថា «ដូចដែលខ្ញុំបាននិយាយទៅកាន់អ្នកសារព័ត៌មានដទៃទៀតអញ្ចឹង គឺពួកយើងរីករាយចំពោះការប្រកួតដ៏គួរឲ្យជក់ចិត្តមួយនេះនៅក្នុងកីឡដ្ឋាន RSN ដែលជាកម្រិតលេងដ៏ល្អមួយនៅក្នុងលីគកំពូលកម្ពុជា និងជាអ្វីដែលខ្ញុំរំពឹងចង់ឃើញ នឹងចង់បង្ហាញនៅគ្រប់ការប្រកួតទាំងអស់»។

លោកបានសង្កត់ធ្ងន់ថា «ការប្រកួតដែលឈ្នះដោយចំណុចតូចៗល្អៗជាច្រើន គួរតែត្រូវបានផ្ដល់តម្លៃគុណនឹងពីរនៅក្នុងពិភពបាល់ទាត់ពិតប្រាកដ នេះបើតាមការគិតរបស់ខ្ញុំ។ វាគួរឲ្យសោកស្ដាយដែលមិនបានទាត់បញ្ជូលទីនៅប្រកួតចុងក្រោយ [ទល់នឹងភ្នំពេញក្រោន] ជាក់ស្ដែងយើងមានឳកាសទាត់បញ្ជូលទីល្អៗចំនួន ៥លើក។ វាគឺល្អ ប៉ុន្តែគួរឲ្យសោកស្ដាយដែលចាញ់ុ»។

«ជាមួយនឹងទម្រង់លេងរបស់ពួកយើង យើងឃើញថានៅរៀងរាល់ប្រកួតដែលលេងទល់នឹងក្រុមធំៗក្នុងមិត្តហ្វូនលីគ យើងតែងតែមានឳកាសជាច្រើន។ ជាក់ស្តែងរហូតមកដល់ពេលនេះយើងបានបង្កើតឱកាសរបស់យើង និងបង្កើនល្បឿននៃការលេង ហើយរឿងខ្លះវាគ្រាន់តែភាពលំបាកមួយ ដែលធ្វើឲ្យប្រកួតបន្តបន្ទាប់កាន់តែប្រសើរឡើង»។ Oriol បានបន្តដូច្នេះ។

នេះគឺជាការលើកឡើងទាំងស្រុងពីចំណាប់របស់លោកចំពោះការប្រកួតទល់នឹងក្រុមភ្នំពេញក្រោន ដោយបានបង្ហាញពីការពេញចិត្តចំពោះទម្រង់លេងនេះ និងព្យាយាមឲ្យកាន់តែប្រសើរនៅប្រកួតបន្តបន្ទាប់។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information