ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ មានកិត្តិយស សូមប្រកាសដំណឺងជូនដល់បណ្ដាអ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យបានជ្រាបថាពួកយើង បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន ក្នុងការនាំយកកីឡាករ សឿត បារាំង មកចូលរួមមួយក្លិប ក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួនមួយរដូវកាល ពោលគឺរដូវកាល ២០២១។

គួរជម្រាបផងដែរថា កីឡាករ សឿត បារាំង គឺជាខ្សែការពារស្លាបឆ្វេងដ៏មានទេពកោសល្យមួយរូប កើតនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​ ១៩៩៩ ( ២១ឆ្នាំ ) និងមានស្រុកកំណើតនៅក្នុងទឹកដីខេត្តសៀមរាប។ ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្គឺរសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់កីឡាករ សឿត បារាំង និងសង្ឃឹមថារូបគេនឹងរួមចំណែកជួយក្លិបទទួលបានជោគជ័យនៅក្នុងរដូវកាលខាងមុខនេះ។

Please give it a thumbs up

Get the latest information