ក្លិបបាល់ទាត់ អង្គរថាយហ្គឹរ មានកិត្តិយសសូមប្រកាសដំណឹងជូនដល់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា លោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំ សម្រាប់រដូវកាល ២០២១ នេះ។ លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License។

គួរជម្រាបផងដែរថា មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ លេងឲ្យក្រុមលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ​ ២០១៨។ នៅក្នុងឆ្នាំ​ ២០១៨ ដដែល លោកបានមកប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ​ ២០២១។ គួរជម្រាបបន្ថែមផងដែរថា ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ។

ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្គឺរសូមសម្ដែងក្ដីរីករាយចំពោះការចូលរួមរបស់ Kota Miyagi មកកាន់ក្លិបអង្គរថាយហ្គឺរ និងសង្ឃឹមថារូបលោកនឹងសហការជាមួយគ្រូបង្វឹក Oriol Segura ក្នុងការដឹកនាំក្រុមខ្លាទឹកក្រូចឲ្យទទួលបានជោគជ័យនៅក្នុងរដូវកាល ២០២១​ នេះ។

Please give it a thumbs up

Get the latest information