អង្គរថាយហ្គឺរ នឹងប្រកួតជាមួយក្លឹបបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃសុក្រ ទី១ ខែកុម្ភះ ឆ្នាំ២០១៩​ ដែលការប្រកួត នឹងចាប់ផ្តើម  នៅ វេលាម៉ោង ៣:៣០ នាទីតទៅ នៅកីឡដ្ឋាន 7NG ដែលស្ថិតនៅតំបន់វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះគឺជាការប្រកួតទី៧  ហើយ សំរាប់ យុទ្ធនាការ Pre-Season ដើម្បីត្រៀម​ខ្លួនសំរាប់រដូវកាលថ្មី២០១៩ ដែលនឹងចាប់ផ្តើមនៅដើមខែមិនា ខាងមុខនេះ។

                 

ក្នុងចំនោមយុទ្ធនាការ Pre-Season ទាំង៦លើក កន្លងមកនេះ អង្គរថាយហ្គឺរទើបតែប្រកួតឈ្នះ ១ប្រកួតតែប៉ុណ្ណោះដោយបានយកឈ្នះ ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ៤-២ និងស្មើរជាមួយ អគ្គសនីកម្ពុជា ១-១, ចាញ់ បឹងកេត ៣-២, ចាញ់ ព្រះខ័នរាជស្វាយរៀង ៩-៣, ចាញ់ ព្រះខ័នរាជស្វាយរៀងក្នុងផ្ទះ   ២-០ និង ចុង ក្រោយ ចាញ់ វិសាខា ៣-១។

គួរកញ្ជាក់ថាប្រវត្តិជួបគ្នា ៤ដងចុងក្រោយជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ អង្គរថាយហ្គឺរ ឈ្នះ១  និង ចាញ់៣។

តើអង្គរថាយហ្គឺរ អាចយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិបានដែរឬយ៉ាងណា?

 

អត្ថបទ៖ ណយ

រូបថត៖ Visakha Football Club

Please give it a thumbs up

Get the latest information