•  សម្រង់ពាក្យពេចន៍សំខាន់ៗរបស់គ្រូបង្គោល ទៅកាន់អ្នកគំាទ្រក្លិបបាល់ទាត់ អង្គរថាយហ្គឺរ និងការលើកទឹកចិត្តទៅកាន់កីឡាករ ដែលនឹងត្រៀមការប្រកួត ចុងសប្ដាហ៍នេះ៖

នៅចុងបញ្ចប់នៃរដូវកាលមុន ខ្ញុំបាននិយាយយ៉ាងលំអិតអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលក្រុមនេះត្រូវឆ្លងកាត់។
នៅពេលដែលក្រុមរបស់យើងចូលទៅលេងក្នុងការប្រកួតពានរង្វាន់លើកដំបូងរបស់យើងប្រចាំឆ្នាំ អ្នកអាចចាប់អារម្មណ៍ឃើញពីភាពខុសគ្នាគួរឱ្យកត់សម្គាល់អំពីចំនួនក្រុមដែលកំពុងលេងនាពេលបច្ចុប្បន្ន។ អ្នក នឹង ដឹង ថា កីឡាករ ជា ច្រើន នាក់បាន ចាក ចេញ ពី ក្លិប កាល ពី ចុង រដូវ កាល មុន ដែល វាជា ការ ចាំបាច់ ខ្លាំង ណាស់ សម្រាប់ ការ ព្យាយាម របស់ យើង ក្នុង ការ កសាង ក្រុម ដោយ តម្រូវឱ្យក្រុមមានអាកប្បកិរិយា និង ចិត្ត គំនិត ស្រដៀងគ្នា។

ឆ្ពោះទៅរកការប្រកួតដំបូងរបស់យើងនាថ្ងៃអាទិត្យ ខាងមុខនេះទល់នឹងក្រុម ISI បើទោះបីជាចំនួនកីឡាករយើងមានចំនួនធ្លាក់ចុះ រួមជាមួយនឹងក្រុមកីឡាករវ័យក្មេងជាងរដូវកាលមុនក៏ដោយ អ្នកនឹងឃើញពីសមត្ថភាពជាមួយនឹងអាកប្បកិរិយាខិតខំប្រឹង និងឆន្ទៈក្នុងការប្រកួតខិតខំឱ្យខ្លាំងតាមដែលអាចធ្វើទៅបានពីកីឡាកររបស់យើង។ ឱ្យដូចទៅនឹងផ្លាកសញ្ញារូបខ្លារបស់ក្លិប។

ក្រុមគ្រូបង្វឹក បុគ្គលិករួមទាំងកីឡាករទាំងអស់បានធ្វើការប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន ដើម្បីសម្រេចបាននូវលទ្ធផលល្អបំផុតដែលអាចធ្វើបាននាពេលនោះ។

យោងទៅតាមបទពិសោធន៍របស់ខ្ញុំអំពីការគាំទ្រដ៏អស្ចារ្យរបស់អ្នកគាំទ្រ ការពីរដូវកាលមុន ខ្ញុំចង់សុំឱ្យអ្នកគាំទ្រទាំងអស់មានការគាំទ្រដូចគ្នាទៅនឹងរដូវកាលមុនម្តងទៀតសម្រាប់ក្រុមកីឡាកររបស់យើង មិនត្រឹមតែថ្ងៃអាទិត្យនេះប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការប្រកួតលីកខាប់របស់យើងទាំងអស់តែម្តង។

កីឡាករគឺជាផ្នែកមួយនៃក្រុមដែលក្មេងខ្ចី និងមានភាពរីករាយក្នុងការអភិវឌ្ឍខ្លួន ហើយការគាំទ្ររបស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការប្រកួតដែលនឹងមកដល់នាពេលខាងមុខ។

ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នានាថ្ងៃអាទិត្យនេះ។ វាពិតជាយូរណាស់សម្រាប់ខ្ញុំក្នុងការជួបអ្នកទាំងអស់គ្នា!

*[ENG BELOW]: Toward the end of last season, I talked at length regarding a restructuring that this team needed to go through.

As we enter into our first cup competition of the year, you will notice a significant difference in the current numbers of the playing squad. You will be aware that many players left the club at the end of last season, which was very necessary for our attempts to build a squad with the right attitude and mentality.

Heading into our first fixture this coming Sunday against ISI, although vastly down on numbers, along with a younger group of players than last season, you will see a performance with attitude, desire, and a willingness to work as hard as they possibly can for the Angkor Tiger badge.

Both coaching staff and players are determined to work as hard as we possibly can to achieve the best possible performance on the day.

From my experiences of your excellent support last season, I can only ask you to give the same level of support again for this group of players, not just this Sunday, but in all our league cup matches.

These players are part of a very young and exciting developing group, and your support is going to be absolutely vital in these coming matches.

I look forward to seeing you all this Sunday. It has been far too long!

#ATFC #VamosTogether

Please give it a thumbs up

Get the latest information