ចំណាប់អារម្មណ៏របស់ កីឡាករ ឈង់ ប៊ុនណាត​

“ខ្ញុំមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលដែលបានចូលរួម ជាលើកដំបូងជាមួយក្រុម Cambodia All Stars ហើយសប្បាយរីករាយពេលដែលបានហ្វឹក​  ហាត់ ជាមួយរាមច្បង ដែលពួកគាត់មានបទពិសោធន៏ជាច្រើន ទាំងក្នុងក្លឹប និងជម្រើសជាតិ។ សំរាប់ខ្ញុំទទួលបានបទពិសោធន៏ថ្មីមួយទៀត ដែលបានហាត់ ជាមួយលោកគ្រូភា សុភ័ត្រា ហើយវាកាន់តែជំរុញទឹកចិត្តរបស់ខ្ញុំ អោយខិតខំប្រឹងហ្វឹកហាត់បន្ថែមទៀត។ ខ្ញុំ និងកីឡាករទាំងអស់ ព្រមទាំងលោកគ្រូ នឹងខំប្រឹងប្រែងយកជ័យជំនះអោយបានសំរាប់ការប្រកួតថ្ងៃនេះ ហើយសូមជួយគ្រាំទ្រលើកទឹកចិត្តដល់ពួកយើងផង សូមអរគុណ។”

ចំណាប់អារម្មណ៏របស់ Sugiyama Joichiro

“ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលត្រូវបានជ្រើសរើសជាកីឡាករក្រុម Cambodia All Stars។ ពួកយើងមកពីក្លឹបផ្សេងៗគ្នា កីឡាករទាំងអស់សុទ្ធតែ ជាកីឡាករល្អៗ វាធ្វើអោយខ្ញុំមានចិត្តសប្បាយរីករាយ និងមានសំណាងដែលបានហ្វឹកហាត់ជុំគ្នាជាមួយពួកគាត់។ កីឡាករទាំងអស់បាន     បញ្ចេញ សមត្ថភាព ដ៏អស្ចារ្យរបស់ពួកគេ ខ្ញុំវិញក៏បានបញ្ចេញសមត្ថភាពរបស់ខ្ញុំដែរ ហើយខ្ញុំគិតថាប្រកួតនៅល្ងាចនេះ ពិតជាប្រកួតដ៏អស្ចារ្យមួយ និងមានន័យសំរាប់ខ្ញុំ និងអ្នកគាំទ្រទាំងអស់ផងដែរ។”

 

គួរបញ្ជាក់ថាកីឡាករ​ ឈង់ ប៊ុនណាត និង Sugiyama Joichiro ត្រូវបានគ្រូបង្វឹកលោក ភា សុភ័ត្រា ជ្រើសរើសចូលក្នុងក្រុម Cambodia All Stars    សម្រាប់ ការប្រកួតមិត្តភាពអន្តរជាតិជាមួយនិង SCG Muangthong United ដែលការប្រកួតនឹងប្រព្រឹតទៅនៅល្ងាចនេះ វេលាម៉ោង ៦:៣០នាទី     នៅ ពហុកីឡដ្ឋានជាតិ។

 

អត្ថបទ៖ ណយ

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

         

Please give it a thumbs up

Get the latest information