• សម្រង់ពាក្យពេចន៍ និងប្រវត្ថិរូបសង្ខេបខ្លីៗរបស់គ្រូបង្វឹកអ្នកចាំទី Juliao Monteiro ដែលបានមកចូលរួមជាសមាជិកគ្រួសារតែមួយនៃក្លិបបាល់ទាត់ អង្គរថាយហ្គឺររបស់យើង ៖

វាពិតជាមានអារម្មណ៍អស្ចារ្យក្នុងការក្លាយជាគ្រូបង្វឹកអ្នកចាំទីរបស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ហើយខ្ញុំក៏ទន្ទឹងរង់ចាំក្នុងការជួយអ្នកចាំទី និងខ្សែការពារឱ្យក្លាយជាកីឡាករល្អបំផុតដែលពួកគេអាចធ្វើបាន។

ជាការពិតនេះជាអ្វីដែលខ្ញុំចង់និយាយ ខ្ញុំគឺជាអ្នកចាំទីដំបូងគេនៅទីម័រខាងកើត ហើយខ្ញុំលេងឱ្យក្រុមផ្សេងៗគ្នានៅកម្រិតអន្តរជាតិ ខ្ញុំលេងជាមួយក្រុមអាយុផ្សេងៗគ្នាចាប់ពី U19 រហូតដល់ U23 ។ ហើយខ្ញុំក៏បានលេងឲ្យក្រុមជម្រើសជាតិក្នុងការប្រកួតជាមួយ អារ៉ាប៊ីសាអូឌីតផងដែរ។ កាលនោះនៅប្រទេសទីម័រ កម្រិតនៃការបង្វឹកអ្នកចាំទីគឺនៅមានកម្រិតទាប ហើយយើងដែលជាអ្នកចាំទីនោះក៏នៅមានការអប់រំក្នុងការហ្វឹកហាត់មិនទាន់មានភាពល្អប្រសើរដែរ។

បន្ទាប់ពីការប្រកួតជាមួយអារ៉ាប៊ីសាអូឌីតហើយ ខ្ញុំចង់មានការផ្លាស់ប្តូរនៅក្នុងប្រទេសរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំបានចូលនិវត្តន៍នៅឆ្នាំ 2016 ពីការលេងបាល់ ដើម្បីក្លាយជាគ្រូបង្វឹកអ្នកចាំទីពេញម៉ោង និងជាគ្រូបង្វឹកបាល់ទាត់។ ខ្ញុំជាគ្រូបង្វឹក កីឡាករដំបូងគេនៅ Nagarjo FC ក្នុងទឹកដីទីម័រ មុនពេលដែលសហព័ន្ធបាល់ទាត់ទីម័រឡេស្តេ (FFTL) បានចុះហត្ថលេខាជាមួយខ្ញុំ ហើយខ្ញុំក៏ក្លាយជាគ្រូបង្វឹកអ្នកចាំទី U-19 ឱ្យក្រុមជម្រើសជាតិក្នុងរយៈពេល7 ឆ្នាំចុងក្រោយនេះ។

ឆ្នាំនេះ ខ្ញុំត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ SLB Laulara ដែលជាក្លិបសម្ព័ន្ធរបស់ក្លិប Benfica នៅទីម័រខាងកើត។ ខ្ញុំបានជួយក្លិបឲ្យបន្តការ ប្រកួតមិនដែលចាញ់ទាំង7 ប្រកួត និងបានគ្រប់គ្រងកីឡាករ Mouzinho ផងដែរ។ ដែលយើងបានខ្ចីជើងពីក្លិប វិសាខា។

ក្នុងរដូវកាលនេះ ជាឱកាសមួយពីអង្គរថាយហ្គឺរ ដែលខ្ញុំបានមកទីនេះតាមរយៈភ្នាក់ងាររបស់ Rookbook Sports ហើយវាជាការពិតណាស់ ដែលខ្ញុំមិនត្រូវគិតក្នុងការសំរេចចិត្តពីព្រោះ ការបង្វឹកនៅក្រៅប្រទេសគឺជាគោលដៅធំរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្ដើមមានបំណងធ្វើឱ្យអស់ពីសមត្ថភាព។

ខ្ញុំមានឱកាសរៀនពីគ្រូបង្វឹកផ្សេងៗគ្នាជាច្រើនដូចជា Kim Shin Hwan, Fabio Maciel, Gopalkrishanan, Norio Tsukitate, Shigeo Yamazaki និង Park Tae Su ។ ខ្ញុំនឹងយកមេរៀនទាំងប៉ុន្មានដែលខ្ញុំបានរៀនពីមុនមកបូករួមនឹង បទពិសោធន៍របស់ខ្ញុំដើម្បីជួយអ្នកចាំទី និងខ្សែការពារ។

ខ្ញុំបានទស្សនាការប្រកួតតាមរយៈ ខេមបូឌាព្រីមៀរលីគ ជាច្រើន ជាពិសេសការលេងរបស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ពីព្រោះថាមនុស្សជាច្រើននាក់នៅ ទីម័រខាងកើត បានធ្វើការតាមដានការប្រកួតរបស់កីឡាករ Mouzinho អតីតមិត្តរួមក្រុម U-23 ទីម័រខាងកើតរបស់ខ្ញុំគឺជា Thiago Fernandes ដែលលេងឱ្យក្លិបគីរីវង់ឆ្នាំមុននេះ ហើយខ្ញុំក៏បានទស្សនាការប្រកួតមួយចំនួនដែលគាត់លេងផងដែរ ។

ខ្ញុំក៏ត្រូវធ្វើការវិភាគ និងវិភាគលើលីគ ដូច្នេះខ្ញុំត្រូវតែទស្សនាការប្រកួតអោយបានច្រើន។ ស្ដង់ដារពិតជាកាន់តែកើនឡើង ហើយខ្ញុំក៏មានសេចក្តីរំភើបដែលខ្ញុំជាផ្នែកមួយនៃបាល់ទាត់កម្ពុជា។

មូលហេតុចំបងដែលខ្ញុំចង់មក ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ គឺដោយសារតែខ្ញុំឃើញមានភាពស្រដៀងគ្នាទៅនឹងក្រុមជម្រើសជាតិទីម័រខាងកើត។ ដែលរួមទាំងស្ថានភាពរបស់អ្នកចាំទី។ នុន ណាត ប៊ុនហេង និង ម៉ាន ជីង ជាអ្នកចាំទីដែលមានសក្ដានុភាព ប៉ុន្តែក្នុងខណៈពេលនេះមិនមានគ្រូជំនាញបង្វឹក។ ខ្ញុំនឹងខិតខំធ្វើអ្វីតាមដែលអាចធ្វើបាន ប្រសិនបើពួកគេខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យពួកគេក្លាយជាកីឡាករឆ្នើម និងមានសក្តានុពលក្នុងការលេងឱ្យក្រុមជម្រើសជាតិ។

ហើយប្រព័ន្ធរបស់គ្រូបង្វឹក Alistair ត្រូវការអ្នកចាំទីដែលអាចប្រើប្រាស់ជើងបានល្អ ជាមួយនឹងការបញ្ជា។ ទាំងនេះគឺជាតំបន់ដែលខ្ញុំបានជួយអ្នកចាំទីក្រុមជម្រើសជាតិទីម័រខាងកើត។ ម្យ៉ាងវិញទៀតខ្ញុំត្រូវបានណែនាំឲ្យធ្វើការជាមួយកីឡាករនៃផ្នែកការពារ។ ខ្ញុំបានឃើញ សុផល ឌីម៉ង់ ក្នុងការប្រកួតស៊ីហ្គេម ហើយខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការជាមួយគាត់។ ខ្ញុំក៏ចង់ធ្វើការជាមួយកីឡាករផ្សេងទៀត ដូចជា កីឡាករ ហាន់ ទី មករា និង កីឡាករផ្សេងៗទៀត។

ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការតបស្នងទៅកាន់អ្នកគាំទ្រ។ ខ្ញុំបានដឹងពីភ្នាក់ងារ Rookbook Sports កីឡាករ Mouzinho និង គ្រូបង្វឹក Alistair ថា ក្លិបអង្គរថាយហ្គឺរ មានអ្នកគាំទ្រជាច្រើន។ ជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការផ្ដល់ឱកាសដើម្បីចូលរួមចំណែកនៃក្លិមមួយនេះ។ អ្នកទំាងអស់គ្នានឹងមិនខកចិត្តនោះទេ។

*​ [ENG BELOW]: It feels amazing to become the Goalkeeper coach of Angkor Tiger and I look forward to helping the goalkeepers and defense become the best they can be.

Of course. I was first a goalkeeper in Timor-Leste and I played for different teams at the international level, I played with different age groups from U19 all the way to U23. I also played for the senior national team, in a game against Saudi Arabia. Back then, In Timor, the level of goalkeeping coaching was low and we goalkeepers had poor coaching education.

It was after that game against Saudi Arabia that I realized I needed to make a change in my country. So, I retired in 2016 from playing and became a full-time goalkeeper coach and football coach. I was the first player-coach at Nagarjo FC in Timor before becoming the Timor Leste Football Federation (FFTL) signed me and I was the goalkeeper coach for U-19 to the senior national team for the last 7 years.

This year, I was appointed as head coach of SLB Laulara, the Benfica sister club in Timor-Leste. I managed to help the club go on a 7-game unbeaten run and worked Mouzinho as well, who we brought on loan from Visakha.

During the season, an opportunity from Angkor Tiger came through my agent Rookbook Sports and it was a no-brainer for me to take up the offer. Coaching overseas has been a big goal of mine and I aim to do my best.

I have had the opportunity to learn from so many different coaches like Kim Shin Hwan, Fabio Maciel, Gopalkrishanan, Norio Tsukitate, Shigeo Yamazaki, and Park Tae Su. Now, I am going to use these lessons from them and my experience to help the goalkeepers and backline.

Yes, I watch a lot of CPL, especially Angkor Tiger games because many people in Timor Leste followed Mouzinho. My former Timor-Leste U-23 teammate Thiago Fernandes played for Kirivong last year and I was also watching some of the games that he played in.

I’ve also had to do scouting and analysis on the league so I do watch it a lot. The standard is definitely rising which is good and I am excited to see how I can do my part for Cambodia football.

I think the main reason why I wanted to come to Angkor Tiger is because I see so similarities to Timor-Leste’s national team. These include the goalkeeper situation. Nat, Bunheng, and Jing are keepers with a lot of potentials but have not had specialized training for a while now. I know that if they put in the hard work, I will do whatever I can to make them elite and potentially play for the national team.

Coach Alistair’s system needs keepers to be good with the feet and be commanding. These are areas where I have helped the Timor-Leste national team goalkeepers in. Also, I have been brought in to work with the defense. I see Sophal Dimong in the SEA Games, and I am excited to work with him. I also am keen to work with other players like Han Ty, Makara, and the rest.

I am going to do all I can to give back to the fans. I know from speaking to my agents Rookbook Sports, Mouzinho, and Alistair, that Tiger has a lot of fans. Thank you for the opportunity to help this club. You will not be disappointed.

Please give it a thumbs up

Get the latest information